
តោះមកដឹងពីកាលវិភាគប្រកួតរបស់ កម្ពុជា ក្នុងពានរង្វាន់ AFC U-19 Championship
កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រូវបានចាប់ឆ្នោតឱ្យស្ថិតនៅពូល A នៃការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship)។
ជាលទ្ធផលបានបង្ហាញថា U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។ ខណៈពូល B មានដូចជា កូរ៉េខាងត្បូង, ជប៉ុន, អ៊ីរ៉ាក់ និងបារ៉ែន រីឯពូល C មានអារ៉ាបប៊ីតសាវឌីត, អូស្ត្រាលី, វៀតណាម និងឡាវ ហើយ
ពូល D មានកាតា, តាជីគីស្ថាន, ម៉ាឡេស៊ី និងយេម៉ែន។
ដោយឡែកសម្រាប់កាលវិភាគប្រកួតវិញ បើសិនជាគ្មានអ្វីប្រែប្រួលនោះគឺ កម្ពុជាត្រូវប្រកួតបើកឆាកជាមួយឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែតុលា ហើយបន្តប៉ះម្ចាស់ផ្ទះអ៊ូបីគីស្ថាន នៅថ្ងៃទី១៧ រួមប្រកួតបញ្ចប់ពូលជាមួយអ៊ីរ៉ង់នៅថ្ងៃទី២០។
គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) នឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន។