មូលហេតុដែលកីឡាករ Andros Townsend របស់ក្លិប Everton អបអរសាទរតាមស្ទាយ Ronaldo!
ការអបអរស្ទាយតាមកីឡាករ Ronaldo របស់កីឡាករ Andros Townsend មិនមានន័យឌឺដងដាក់កីឡាករ Ronaldo ឡើយ! នេះបើយោងតាមការបញ្ជាក់របស់កីឡាករ Everton រូបនេះ។
ដោយបាននិយាយប្រាប់សារព័ត៌មាន BT Sports កីឡាករវ័យ ៣០ឆ្នាំ បាននិយាយថា ការបង្ហាញស្ទាយអបអរនេះគ្មានន័យអ្វីផ្សេងនោះទេ ព្រោះនេះក្នុងន័យបង្ហាញថា Ronaldo គឺជានិមិត្តរូបរបស់ខ្ញុំ ហើយនេះក៏ជាការគោរពដល់និមិត្តរូបរបស់ខ្ញុំផងដែរ។ Townsend បានបន្ថែមទៀតថា ខ្ញុំចូលចិត្តទស្សនាការប្រកួតរបស់ Ronaldo និងចំណាយពេលហ្វឹកហាត់លើទីលានជាប្រចាំថ្ងៃដោយព្យាយាមអនុវត្តតាមបច្ចេកទេសរបស់ Ronaldo៕