៥ក្រុមត្រូវនៅតំបន់អាមេរិកខាងត្បូងប្រជែងគ្នាទៀតដើម្បីមានឪកាសទៅលេង World Cup២០២២
ការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ (24 មីនា) ហើយប៉េរូ និងអ៊ុយរូហ្គាយស្ថិតក្នុងចំណោមក្រុមទាំង 5 ដែលនៅតែមានឱកាសចូលរួមជាមួយប្រេស៊ីល និងអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា។
ក្រុមអ៊ុយរូហ្កាយបានឈ្នះពីរប្រកួតចុងក្រោយរបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Diego Alonso ហើយបច្ចុប្បន្នពួកគេកំពុងនាំមុខមួយពិន្ទុលើក្រុម Peru និង 3 ពិន្ទុនាំមុខក្រុម Chile ដែលជាគូប្រជែងចុងក្រោយរបស់ពួកគេ។
សូមបញ្ចាក់ថាអេក្វាឌ័រ ឈីលី និងកូឡុំប៊ី ក៏នឹងប្រកួតនៅថ្ងៃព្រហស្បតិ៍ផងដែរ ដើម្បីមានឱកាសកក់កៅអីវគ្គផ្តាច់ព្រ័ត្រ។
-Monsoon-