
Real បានត្រឹមស្មើ Sociedad ឃ្លាតពី Barca ដល់ទៅ៥ពិន្ទុ
Real Madrid កាន់តែឃ្លាតពីក្រុមកំពូលតារាង FC Barcelona ក្រោយបានត្រឹមស្មើ០ទល់នឹង០ជាមួយ Real Sociedad ក្នុងការប្រកួត La Liga សប្ដាហ៍ទី១៨ នៅថ្ងៃអាទិត្យ ទី២៩ ខែមករា។
លទ្ធផលនេះបានធ្វើឱ្យក្រុមលេខ២ អធិរាជស ដេញតាមពីក្រោយ Barcelona ចំនួន៥ពិន្ទុ និងលើក្រុមចំណាត់ថ្នាក់លេខ ៣ Sociedad ៣ពិន្ទុ។
ខ្សែបម្រើស្លាបប្រេស៊ីល Vinicius Junior មានឱកាសល្អដែរ តែមិនអាចសម្រេចទីបាន ដោយត្រូវបដិសេធពីអ្នកចាំទី Alex Remiro។
ទន្ទឹមនឹងនេះដែរ គូប្រជែង Atletico Madrid បន្ត ឈរនៅលេខរៀងទី៤ ក្រោយឈ្នះ Osasuna ១ទល់នឹង០ពីគ្រាប់បាល់របស់ Saul Niguez៕