
រឿងគួរដឹងពីអ្នកចាំទី ស៊ូ យ៉ាទី ក្រោយជំនួបស្មើបឹងកេត
ស៊ូ យ៉ាទី បានក្លាយជាអ្នកចាំទីល្អជាងគេប្រចាំការប្រកួត ឬ Most Valuable Player ក្រោយរួមចំណែកជួយណាហ្គាវើលដ៍ស្មើបឹងកេត ០ទល់នឹង០ ក្នុងការប្រកួត Cambodian Premier League កាលថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។
ជាក់ស្ដែង អ្នកចាំទីសម្បូរបទពិសោធរបស់ណាហ្គាវើលដ៍រូបនេះសង្គ្រោះបាល់គ្រោះថ្នាក់យ៉ាងច្រើនរបស់បឹងកេត។
គួរដឹងដែរថា ឆ្លងកាត់ការប្រកួត១៥លើកនៅលីគកំពូលរដូវកាលនេះ ស៊ូ យ៉ាទី រក្សាសំណាញ់ទីបាន៥ដង។
អតីតសមាជិកក្រសួងការពារជាតិ, ភ្នំពេញក្រោន និងបឹងកេត ត្រូវបានគេសង្កេតឃើញថា នៅតែមានគុណភាពល្អ ជាពិសេសការប្រតិកម្មយ៉ាងរហ័សរបស់គេ ទោះវ័យកាន់តែច្រើនទៅហើយ៕