
Beckham រកចំណូលបានច្រើនពីពាណិជ្ជកម្មបាល់ទាត់
ការគ្រប់គ្រងក្លិបបាល់ទា់ត Inter Miami និងសកម្មភាពជំនួញដែលទាក់ទងផ្សេងៗទៀតបានជួយ David Beckham កើនចំណូលយ៉ាងច្រើនប៉ុន្មានឆ្នាំចុងក្រោយនេះ។
ស្ថាប័នមួយបង្ហាញថា ចាប់ពីខែធ្នូ ឆ្នាំ២០២០ដល់ដំណាច់ឆ្នាំ២០២១ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសដែលកាន់កាប់ក្រុមហ៊ុន Beckham Hodlings រកបានប្រាក់ចំណេញ១១លាន៦សែនផោនពីសកម្មភាពពាណិជ្ជកម្ម កើនឡើង៤លាន៥សែនផោន ធៀបទៅនឹងចន្លោះឆ្នាំ២០១៩ និង២០២០។
ភាគច្រើននៃចំណូលបានមកពីការគ្រប់គ្រងក្លិប Inter Miami នៅលីគកំពូលអាមេរិក និងសកម្មភាពពាណិជ្ជកម្មបាល់ទាត់ផ្សេងៗទៀត។
គ្រួសារ Beckham បានគ្រប់គ្រងទ្រព្យ៣៣៩លានផោន។ តាមការឲ្យដឹងពី Beckham Holdsing សកម្មភាពសំខាន់នៃក្រុមហ៊ុនទាំងនេះក៏មានការគ្រប់គ្រងលើអាជ្ញាបណ្ណ និងឈ្មោះយីហោផងដែរ។
មិនតែប៉ុណ្ណោះ ភរិយារបស់ Beckham គឺនាង Victoria ក៏មានក្រុមហ៊ុនឌីហ្សាញផងដែរ៕