
កីឡាករជប៉ុន Mitoma ស្រវាគ្រាប់ជ័យជម្នះឲ្យ Brighton លើ Liverpool
Kaoru Mitoma បានទាត់បញ្ចូលទីក្នុងនាទី៩០+២ ឲ្យ Brighton & Hove Albion ទម្លាក់ Liverpool ពី FA Cup ត្រឹមជុំទី៤ ដោយលទ្ធផល២ទល់នឹង១។
ក្រុមលោក Jurgen Klopp ដែលត្រូវបាន Brighton ផ្ដួល ៣ទល់នឹង០ កាល២សប្ដាហ៍មុន បាននាំមុខ០ទល់នឹង១មុនក្នុងនាទី៣០ មុន Tariq Lamptey ទាត់ទៅបុកជើង Lewis Dunk ចូលទីតាមស្មើឲ្យក្រុមលោក Roberto De Zerbi នៅ៩នាទីបន្ទាប់។
ដល់នាទី៩០+២ ទៅហើយ Kaoru Mitoma ទទួលបានបាល់ពីមិត្តរួមក្រុម ហើយទាត់បញ្ចូលទីបានសម្រេច៕