CR7 ដាក់ពីរគ្រាប់ឲ្យ Juventus ខណៈគ្រូ Barca ថាកូនក្រុមលេងខ្លាចៗ
Cristiano Ronaldo បានទាត់បញ្ចូលទីបាល់១១ម៉ែត្រពីរលើក និងជាគ្រាប់ទី១៣៤គ្រាប់របស់គេក្នុងក្របខណ្ឌ UEFA Champions League ពេល Juventus ឈ្នះ FC Barcelona ០ទល់នឹង៣យកកៅអីកំពូលតារាងពូល G។
CR7 បានទាត់ឲ្យ Marc-Andre ter Stegen លោតខុសគោលដៅ ក្រោយរូបគេត្រូវបានធ្វើឲ្យដួលដោយខ្សែការពារ Ronald Araujo។
ខ្សែបម្រើជនជាតិអាមេរិកាំង Weston McKennie បានទាត់ volley ថែមមួយគ្រាប់ទៀត មុន Ronaldo ទាត់១១ម៉ែត្រសាជាថ្មី បន្ទាប់ពីបាល់ប៉ះដៃ Clement Lenglet ក្នុងប្រអប់អ្នកចាំទី។
ក្រោយការប្រកួតនេះ លោក Ronald Koeman បានថាឲ្យកូនក្រុមថា លេងខ្លាចៗ និយាយទៅ អត់សូវហ៊ានលេង។
សរុបពិន្ទុពូល G គឺ Juventus និង Barcelona មាន១៥ពិន្ទុដូចគ្នា តែក្រុមអ៊ីតាលីឈរកំពូលតារាង៕