ឪពុក Loic Chan ថ្លែងបែបនេះក្រោយកូនខ្លួនជាប់បញ្ជីកម្ពុជាត្រៀម AFF U23
លោក Maurice Chan ឪពុកបង្កើតយុវជន Loic Chan ថ្លែងថា ពិតជាមានមោទកភាពដែលកូនប្រុសបានជាប់ក្នុងបញ្ជីជម្រើសជាតិកម្ពុជា ធ្វើតេស្ដដំណាក់កាលទី២ ត្រៀមព្រឹត្តិការណ៍ AFF U23 Championship 2023 នាពាក់កណ្ដាលខែសីហា ឆ្នាំ២០២៣ នេះនៅប្រទេសថៃ។
គួរដឹងដែរថា Loic Chan បច្ចុប្បន្នមានវ័យ១៨ឆ្នាំជាសមាជិកក្រុមថ្នាល Mallorca របស់អេស្ប៉ាញ។
នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ។ ក្រុម U23 កម្ពុជា ស្ថិតនៅពូល A ដែលមានម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា និងព្រុយណេ ខណៈពូលB មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ហើយពូល C មានវៀតណាម ហ្វីលីពីន និងឡាវ៕