Buffon ទទួលបានតំណែងមួយក្នុងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី
Gianluigi Buffon បានចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ៣ថ្ងៃបន្ទាប់ពីព្យួរស្រោមដៃ។
បុរសវ័យ ៤៥ឆ្នាំរូបនេះនឹងរួមចំណែកជួយការងារគ្រូបង្គោល Roberto Mancini ក្នុងតួនាទីជាប្រធានគណៈប្រតិភូអ៊ីតាលី ដែលជាមុខតំណែងធ្លាប់កាន់កាប់ដោយ legend អ៊ីតាលីមួយរូប គឺលោក Gianluca Vialli ។
សហព័ន្ធបាល់ទាត់អ៊ីតាលីបានពណ៌នាថាជា “ថ្ងៃដ៏អស្ចារ្យសម្រាប់ប្រទេសអ៊ីតាលី” ព្រោះ “Gigi ត្រលប់មកផ្ទះវិញ”។
Buffon នឹងចូលបម្រើការងារថ្មីសម្រាប់ការប្រកួតជម្រុះ Euro 2024 ក្នុងខែកញ្ញាទល់នឹងម៉ាសេដ្វាំងខាងជើង និងអ៊ុយក្រែន៕