Macio Marques របស់ណាហ្គាធ្វើបានហ៊ែតទ្រីកមុនគេនៅ CPL រដូវកាលថ្មី
ខ្សែប្រយុទ្ធ Macio Marques ជាអ្នកធ្វើបានហ៊ែតទ្រីកដំបូងគេបង្អស់ក្នុងការប្រកួតក្របខណ្ឌកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២៣/២០២៤។
កីឡាករប្រេស៊ីលរូបនេះធ្វើបានក្នុងការប្រកួតសប្ដាហ៍ទី០១ ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣ ពេលឈ្នះម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី ៤ទល់នឹង៥។ ចំណែកមិត្តរួមជាតិ និងមិត្តរួមក្រុមណាហ្គា Cristian ក៏ជាអ្នករកបានគ្រាប់បាល់ដំបូងគេនៅ CPL រដូវកាលនេះ។
គួរដឹងដែរថា Cambodian Premier League 2023/2024 បានចាប់ផ្ដើមហើយដោយមាន១០ក្រុមចូលរួម៕