រុឹង ប៊ុនហៀង បង្ហាញចំណាប់អារម្មណ៍មុនការប្រកួត AFC Cup មកដល់
ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា រុឹង ប៊ុនហៀង បានប្រាប់ក្រុមការងារ MSR Sport អំពីរចំណាប់អារម្មណ៍ក្នុងការត្រៀងទៅប្រកួតពានរង្វាន់ AFC Cup ជាលើកដំបូងក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន។
សមាជិកក្រុម វិសាខា រូបនេះបាននិយាយថា៖ “នេះជាលើកដំបូងហើយសម្រាប់ការប្រកួតពានរង្វាន់ AFC Cup នេះ ។ ខ្ញុំមិនធ្លាប់បានលេងពានរង្វាន់អ្វីក្រៅប្រទេសឡើយ ជាមួយក្លិប គឺមានតែជម្រើសជាតិទេ។ ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងណាស់ ព្រោះនេះជាក្តីស្រមៃរបស់ខ្ញុំចង់លេងពានរង្វាន់នេះជាយូរមកហើយ។ សម្រាប់ការត្រៀមខ្លួនវិញ ដូចមិនសូវល្អឡើយ ដោយសារការហ្វឹកហាត់មិនបានជុំគ្នា ព្រោះជំងឺកូវីត-១៩ ប៉ុន្តែពួកខ្ញុំក៏ដូចជាថ្នាក់ដឹកនាំនិងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ក្នុងការយកជ័យជម្នះ ដើម្បីមុខមាត់ប្រទេសជាតិ ក៏ដូចជាក្លិបផ្ទាល់ផងដែរ។”
សូមបញ្ជាក់ផងដែរថា ការប្រកួតវគ្គ Play Off ដែលគ្រោងរៀបចំនៅទឹកដីកណ្តាលនាប្រទេសសិង្ហបុរី នេះត្រូវលើកពេលវេលាដោយសារបញ្ហាកូវីដ១៩ ដែលកំពុងរីករាលដាលកាន់តែខ្លាំង ។ ក្លិប វិសាខា ដែលជាជើងឯកពានរង្វាន់ សម្តេច ហ៊ុន សែន ឆ្នាំ ២០២០ ត្រូវប្រកួតដំបូងជាមួយក្លិបមកពីទីម័រ FC Lalenok United ដែលជាក្រុមជើងឯកពានរង្វាន់ Copa FFTL របស់ទីម័រ បើសិនក្រុមរបស់កម្ពុជាឈ្នះនឹងឡើងវគ្គចែកពូល I តែម្តង ។
សម្រាប់ពូល I មានដូចជា
– Kaya FC-Iloilo តំណាង ប្រទេសហ្វីលីពីន ,
– Terengganu FC តំណាង ប្រទេសម៉ាឡេស៊ី
– Geylang International FC តំណាងម្ចាស់ផ្ទះ ក្នុងប្រទេសសិង្ហបុរី
– Visakha FC (កម្ពុជា) និង Lalenok United FC (ទីម័រខាងកើត)
កាលបរិច្ឆេទ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដែលប្រកួតនៅកីឡដ្ឋាន Jalan Besar Stadium ៕