ខ្សែការពារ ៦រូប ដែលទស្សនាវដ្តី Forbes ចាត់ថា ‘ល្អបំផុត’
កាលពីពេលថ្មីនេះ Forbes Magazine ដែលជាទស្សនាវដ្តី មានប្រជាប្រិយភាពបំផុតលើលោក បានឲ្យចំណាត់ថ្នាក់ ដល់កីឡាករចំនួន ៦រូប ថាជាខ្សែការពារល្អបំផុត ក្នុងពេលបច្ចុប្បន្ន សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្ស៊ី។ កីឡាករទាំង ៦នោះ រួមមាន៖
Mats Hummels: កីឡាករអាល្លឺម៉ង់ វ័យ ២៩ឆ្នាំរូបនេះ អាចលេងការពារ ទាំងនៅតំបន់កណ្តាល និងខាងក្រោមបានយ៉ាងល្អ។ Hummels បង្ហាញខ្លួនលើឆាកអន្តរជាតិ បាន ៦៣ដង ស៊ុតបញ្ជូលទី បាន ៥គ្រាប់ និងជួយបញ្ជូនបាល់ឲ្យគេស៊ុតចូល (Assits) បាន ៤ដង។ គេជាកីឡាករ ដែលចាប់ផ្តើមលេចធ្លោរ តាំងពីខែឧសភា ឆ្នាំ ២០១០។ តំលៃខ្លួនរបស់កីឡាករដែលកំពុងលេងនៅក្លឹប Bayern Munich នេះ គឺ ៧២លានដុល្លារ។
Marcelo: ខ្សែការពារប្រេស៊ីល វ័យ ៣០ឆ្នាំរូបនេះ ចាប់ផ្តើមលេចធ្លោរ តាំងពីខែសីហា ឆ្នាំ ២០០៦ ដោយអាចលេងបានយ៉ាងល្អការពារ នៅផ្នែកខាងឆ្វេងផង ស្តាំផង។ Marcelo ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Real Madrid បង្ហាញខ្លួនលើឆាកអន្តរជាតិបាន ៥២ដង ស៊ុតចូលបាន ៦គ្រាប់ និងជួយបញ្ជូនបាល់ឲ្យគេស៊ុតចូល (Assits) បាន ១២ដង។ តំលៃខ្លួនបច្ចុប្បន្ន ៧២លានដុល្លារ។
Jordi Alba: កីឡាករអេស្ប៉ាញ វ័យ ២៩ឆ្នាំនេះ ចាប់ផ្តើមលេចធ្លោរពី ខែតុលា ឆ្នាំ ២០១១ ដោយបង្ហាញខ្លួនលើឆាកអន្តរជាតិបាន ៦១ដង ស៊ុតបញ្ជូនទីបាន ៨គ្រាប់ និងជួយបញ្ជូនបាល់ឲ្យគេស៊ុតចូលបាន ១០ដង។ Alba កំពុងលេងនៅក្លឹប Barcelona ហើយគេមានជំនាញនៅផ្នែកខាងឆ្វេង និងក្រោម។ តំលៃខ្លួនបច្ចុប្បន្ន ៧២លានដុល្លារ។
Samuel Umtiti: កីឡាករវ័យក្មេងរបស់បារាំង វ័យ ២៤ឆ្នាំនេះ ចាប់ផ្តើមល្បី កាលពីខែឧសភា ឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនលើឆាកអន្តរជាតិ បាន ១៨ដង និងស៊ុតបញ្ជូនទីបាន ២គ្រាប់។ បច្ចុប្បន្នកំពុងលេងនៅ Barcelona ហើយតំលៃខ្លួនជាមធ្យម ៧២លានដុល្លារ។
Daniel Carvajal: កីឡាករវ័យ ២៦ឆ្នាំ របស់អេស្ប៉ាញនេះ បានចាប់ផ្តើមលេចធ្លោរតាំងពីខែកញ្ញា ឆ្នាំ ២០១៤ ដោយបង្ហាញខ្លួនលើឆាកអន្តរជាតិបាន ១៥ដង មិនដែលស៊ុតចូលទី តែជួយបញ្ជូនបាល់ឲ្យគេស៊ុតចូល (Assists) បាន ២ដង។ បច្ចុប្បន្ន កំពុងលេងនៅ Real Madrid និងមានតំលៃខ្លួន ៧២លានដុល្លារ។
Raphaël Varane: ខ្សែការពាររបស់បារាំងវ័យ ២៥ឆ្នាំនេះ ជំនាញផ្នែកកណ្តាល និងខាងក្រោម។ ជាកីឡាករ ដែលចាប់ផ្តើមលេចធ្លោរ នៅខែសីហា ឆ្នាំ ២០១២ ដោយបង្ហាញខ្លួនលើឆាកអន្តរជាតិបាន ៤១ដង ស៊ុតបញ្ជូលទីបាន ២គ្រាប់ និងជួយបញ្ជូនបាល់ឲ្យគេស៊ុតចូល (Assists) បាន ១០ដង។ បច្ចុប្បន្នកំពុងលេងនៅក្លឹប Real Madrid និងមានតំលៃខ្លួន ៨៤លានដុល្លារ៕