Maguire រកបានគ្រាប់ជ័យជម្នះឱ្យ Man UTD ខណៈ Onana សង្គ្រោះបាល់ប៉េណាល់ទី
Harry Maguire បានតែតបញ្ចូលទីគ្រាប់ជ័យជម្នះសម្រាប់ Manchester United ក្នុងនាទី៧២ ឈ្នះ Copenhagen ១ទល់នឹង០ ក្នុងការប្រកួតបញ្ចប់ជើងទី១ វគ្គចែកពូល UEFA Champions League។
ដល់នាទី៩០+៧ ក្រុមមកពីដាណឺម៉ាកទទួលបានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយ Scott McTominay លើកជើងបុកមុខកីឡាករខ្លួន។ ជាអកុសល អ្នកចាំទី Andre Onana សង្គ្រោះបាន។ ជាលទ្ធផល Man UTD ឈ្នះ១ទល់នឹង០។
នេះជាជ័យជម្នះលើកដំបូងសម្រាប់ក្រុមបិសាចក្រហម ក្រោយឈ្នះ Bayern Munich និង Galatasaray ឈរលេខ៣ក្នុងពូល A៕