
Brighton ទិញបានកីឡាករថ្មីបំបែកកំណត់ត្រាផ្ទាល់ខ្លួន
Brighton បានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Joao Pedro ពី Watford ក្នុងតម្លៃបំបែកកំណត់ត្រាក្លិបក្រោម៣០លានផោន។
កីឡាករវ័យ២១ឆ្នាំរូបនេះបានចូលរួមជាមួយ Watford ក្នុងឆ្នាំ២០២០ ហើយស៊ុតបញ្ចូលទីបាន២៤គ្រាប់ក្នុងការបង្ហាញខ្លួន១០៩លើកក្នុងនោះមាន១១ គ្រាប់នៅរដូវកាលនេះ។
គេនឹងចូលរួមជាមួយ Brighton នៅរដូវក្តៅក្នុងកិច្ចសន្យាដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៨។
The Seagulls ក៏ជិតឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ខ្សែបម្រើ James Milner របស់ Liverpool ។
Brighton ត្រូវជួបជាមួយ Everton ក្នុងក្របខណ្ឌ Premier League នៅថ្ងៃចន្ទ ខណៈពួកគេបន្តប្រជែងកៅអីបាល់ទាត់អឺរ៉ុបនៅរដូវកាលក្រោយ៕