គ្រូវៀតណាម ថា ក្រុមខ្លួនស្ទើរខ្លាំងនៅចំណុចនេះ
ក្រោយពីមានការបោះជំរំហ្វឹកហាត់នៅដើមសប្ដាហ៍នេះ លោក Park Hang-seo គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមលើកឡើងថា ក្រុមរបស់លោកមានកង្វះខាតខ្លាំងនៅតំបន់ប្រយុទ្ធ។
កីឡាករសរុបចំនួន ៣៦ នាក់ត្រូវបានកោះហៅ ហើយក៏មាន Phan Van Long ពី SHB Danang ដែលជាកីឡាករចំណូលថ្មី។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលម្អិតបែបនេះ “៖យើងកំពុងខ្វះខាតខ្សែប្រយុទ្ធ។ មូលហេតុចម្បង គឺក្លិបភាគច្រើននៅ V. League ចូលចិត្តប្រើខ្សែប្រយុទ្ធបរទេសប្រមាណជា ៧០-៨០%។ យើងបានព្យាយាមស្វែងរកកីឡាករថ្មីមួយចំនួន ប៉ុន្តែគ្មាននរណាម្នាក់អាចប្រៀបជាមួយ Nguyen Tien Linh, Nguyen Cong Phuong, និង Ha Duc Chinh ដែលជាខ្សែប្រយុទ្ធ៣រូបរបស់យើងនាពេលបច្ចុប្បន្ននេះទេ។ ខ្ញុំបានហៅ Nguyen Quyet មកចូលរួម។ ខ្ញុំបានទៅមើលការប្រកួតរបស់ Hanoi FC ហើយ Quyet តែងតែបង្ហាញការលេងយ៉ាងល្អ។ អ្នកណាលេងបានល្អនៅក្លិប យើងអាចជ្រើសរើសបាន។ ពួកគេត្រូវតែបង្ហាញសមត្ថភាពឲ្យយើងឃើញ។”
ការប្រកួតបន្ទាប់របស់វៀតណាមនឹងធ្វើឡើងនៅខែមីនា ឆ្នាំ ២០២១ ដែលពួកគេនឹងប្រកួតជាមួយម៉ាឡេស៊ីក្នុងយុទ្ធនាការ World Cup ឆ្នាំ ២០២២ ។
វៀតណាមក៏នឹងការពារជើងឯក AFF Suzuki Cup 2020 នៅចុងឆ្នាំ ២០២១ដែរ៕