AC Milan ចាប់អារម្មណ៍លើកីឡាករមាឌល្អិតចិត្តដំរី Lucas Torreira
(BC-99)
Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានបើកការចរចាជាមួយក្លឹប AC Milan សម្រាប់កិច្ចព្រមព្រៀងដោះដូរកីឡាករដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យោងទៅតាម Sky Italy ក្លិបទាំងពីរកំពុងចរចារកិច្ចព្រមព្រៀងលើការដោះដូរកីឡាករគ្នាទៅវិញទៅមករវាងអ្នកចាំទី Gianluigi Donnarumma ផ្លាស់ទៅប្រទេសបារាំងហើយអ្នកចាំទី Alphonse Areola ផ្លាស់ទៅអ៊ីតាលីវិញ។
វាក៏បានផ្សារភ្ជាប់នូវព័ត៌មានដ៏អស្ចារ្យសម្រាប់ក្រុម Arsenal ដែរដែល AC Milan បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើកីឡាករមាឌល្អិត Lucas Torreira ដោយពួកគេហ៊ានចំណាយទឹកប្រាក់ដល់ទៅ 50 លានអឺរ៉ូសម្រាប់កីឡាករជម្រើសជាតិអ៊ុយរូហ្គាយម្នាក់នេះ។
ក្លិបយក្សនៃក្របខ័ណ្ឌ Serie A ទើបតែបានតែងតាំងអតីតគ្រូបង្វឹករបស់ Torreira នៅ Sampdoria Marco Giampaolo ហើយបាននិយាយថា AC Milan ចង់អោយគ្រូនិងសិស្សបានរួមការងារគ្នាជាថ្មី។
ទោះជាយ៉ាងណាក៏ដោយ Torreira ពុំបាននិយាយអំពីអនាគតរបស់ខ្លួនថានឹងចូលរួមជាមួយ AC Milan ឡើយព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្ររបស់ក្រុម Arsenal ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Torreira បាននិយាយថា “គ្មាននរណាម្នាក់មកពីក្លឹប AC Milan បានទាក់ទងខ្ញុំទេថ្ងៃនេះខ្ញុំនឹងនៅប្រជែងក្នុង Premier League ហើយសប្បាយរីករាយក្នុងការចូលរួមជាមួយ Arsenal” ។