លោក ស៊ន អេលីត មានគម្រោងដូរឈ្មោះក្លឹប ដោយងាកទៅរកដៃគូសហការឧបត្ថម្ភវិញ
លោ ស៊ន អេលីត ដែលជាគ្រូប្រដាល់គុខខ្មែរប្រចាំក្លឹប ឆ្មា ស សែនសុខ បាននិយាយប្រាប់ MSR ឲ្យដឹងថា៖ លោកនឹងមានគម្រោងប្តូរឈ្មោះក្លឹបចេញនៅប៉ុន្មានខែខាងមុខទៀត ដោយមូលហេតុលោកចង់រកដៃគូសហការឧបត្ថម្ភក្លឹបប្រចាំខែ។ លោកក៏បានបន្ថែមទៀតថា នៅប្រទេសគេភាគច្រើនលើកលែងតែម្ចាស់ក្លឹបមានលុយ រឺក៏ជាអ្នកមាន ទើបក្លឹបអាចមានចីរភាពបាន បើមិនដូច្នេះទេគឺម្ចាស់ក្លឹបត្រូវដើររកអ្នកឧបត្ថម្ភដើម្បីមកទ្រទ្រង់ក្លឹបបន្ថែម រីឯនៅស្រុកខ្មែរវិញ ម្ចាស់ក្លឹបភាគច្រើនគឺមិនសូវធូរធាប៉ុន្មានឡើយ ហើយអ្នកមានមួយចំនួនធំក៏មិនសូវចាប់អារម្មណ៍ក្នុងការជួយទ្រទ្រង់និងលើកស្ទួយក្បាច់គុនដូនតាខ្មែរមួយនេះដែរ ម្លោះហើយទើបលោកនឹងដូរឈ្មោះថ្មីរបស់សាលាគុន ឆ្មា ស សែនសុខ មួយនេះចេញ ដោយងាកទៅរកដៃគូសហការឧបត្ថម្ភដោយអ្នកទាំងនោះចាប់អារម្មណ៍និងចង់សហការជាមួយលោក សរុបមកលោកប្រកាសថា បើមានដៃគូ រឺ ម្ចាស់ឧបត្ថម្ភមួយណាចង់សហការជាមួយលោក លោកនិងសហការជាមួយដោយតម្រូវឈ្មោះក្លឹបទៅតាមអ្នកឧបត្ថម្ភ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា មួយរយៈនេះកូនសិស្សរបស់លោកគ្រូ ស៊ន អេលីត កំពុងតែមានប្រជាប្រិយ៍នៅលើសង្វៀនគុនខ្មែរ តាមរយៈការប្រកួតឈ្នះដៃគូច្រើនជាងចាញ់ ហើយជាង២ខែកន្លងមកនេះ មានតែម្នាក់គត់ដែលធ្លាប់បោះបង់ការប្រកួតចោល ក្រៅពីនោះគឺមិនងាយប្រកួតចាញ់ដោយសន្លប់ រឺក៏បោះបង់ការប្រកួតឡើយ។ ហើយក្នុងសប្តាហ៍នេះ បើតាមការសរសេរលើទំព័រ Facebook ផ្លូវការរបស់លោកបានឲ្យថា បើមិនប្រែប្រួលទេនោះ ក្នុងសប្តាហ៍នេះកូនសិស្សរបស់លោកចេញប្រយុទ្ធលើសង្វៀនគុនខ្មែរចំនួន៩នាក់នៅតាមបណ្តាលស្ថានីយ៍ទូរទស្សន៍នានាក្នុងស្រុកខ្មែរ៕