វៀត ប៊ុនឌឿន៖ កែខ្លួនឈប់ដើរលេងខំប្រឹងហ្វឹកហាត់
បន្ទាប់ពីលោកគ្រូ ធន់ សុភា បាននិយាយថា លោកស្តាយទេពកោសល្យកូនសិស្សរបស់លោក គឺកីឡាករគុនខ្មែរ វៀត ប៊ុនឌឿន ដែលមិនប្រឹងប្រែងហ្វឹកហាត់គិតតែដើរលេងឥតប្រយោជន៌រួចមក ចាប់តាំងពីពេលនោះមកយើងក៏មិនសូវឃើញវត្តមាន វៀត ប៊ុនឌឿន ឡើងប្រកួតលើសង្វៀនគុនខ្មែរទៀតដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ស្រាប់តែប៉ុន្មាននាទីមុន MSR បានឃើញ Facebook ផ្លាល់ខ្លួនរបស់កីឡាករ វៀត ប៊ុនឌឿន បានសរសេរថា” រូបគេនឹងកែខ្លួនឈប់ដើរលេង ហើយប្រឹងប្រែងហ្វឹកហាត់ដោយធ្វើជាកីឡាករល្អវិញ “ មួយឃ្លាយ៉ាងខ្លីនេះ បានធ្វើឲ្យបងប្អូនដែលគាំទ្រ វៀត ប៊ុនឌឿន មានអារម្មណ៍សប្បាយចិត្ត ហើយក៏មានអ្នកខ្លះជូនពរឲ្យគុនខ្មែររូបនេះ ទទួលបានជោគជ័យ ពិសេសគឺឈប់ដើរលេងខំប្រឹងហ្វឹកហាត់កុំឲ្យដូចលើកមុន។
សូមបញ្ជាក់ថា វៀត ប៊ុនឌឿន គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលពូកែប្រើកែងបានល្អ ហើយក៏មានប្រិយ៍មិត្តគុនខ្មែរជាច្រើនបានហៅកីឡាកររូបនេះថា កែងឥតស្រមោលផងដែរ។ បើនិយាយអំពីការប្រកួតនៅសង្វៀនគុនខ្មែរវិញភាគច្រើនគុនខ្មែររូបនេះ តែងតែបន្សល់ទុកនៅស្នាមបែកសឹងតែគ្រប់ការប្រកួត៕