ដាវវីសេត បរិផាត់បុរីរ៉ាំ វ៉ៃយកមេដាយមាសក្នុងកម្មវិធីប្រកួតកីឡាសិស្សវិទ្យាល័យមុនពេលចូលមកប្រឡូកក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរក្រុមទី2
(BC-99)
យោលទៅលើគណនីបណ្តាញសង្គម Facebook របស់លោក បរិផាត់ បូរីរ៉ាំ ម្ចាស់ក្លិបប្រដាល់នៅខេត្តបុរីរ៉ាំ បានសរសេរអំពីបេក្ខភាពប្រកួតដណ្តើមខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរក្រុមទី2 ដាវវិសេត ដែលអាចប្រកួតយកមេដាយមាសជូនក្លិបក្នុងកម្មិធីប្រកួតកីឡាសិស្សវិទ្យាល័យតិចនិចបូរីរ៉ាំបានសម្រេច។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោកបរិផាត់បានសរសេរយ៉ាងដូច្នេះថា “សូមចូលរួមអបអរដល់ក្រុមកីឡាប្រដាល់ តិចនិច បូរីរ៉ាំ (កីឡាអាជីពលំដាប់ភូមិភាគ) ដាវវិសេត បរិផាត់បូរីរ៉ាំ ដណ្តើមបានមេដាយមាសបានសម្រេចព្រមទាំងបានឈានទៅប្រកួតជើងឯកទូរទាំងប្រទេសនៅខែកញ្ញា។ ភារកិច្ចជាបន្តគេនឹងទៅចូលរួមប្រកួតនៅទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា នាខែសីហា។ សូមអរគុណលោកគ្រូ ប៊ុនឆប ផារ៉ាត ដែលបានជួយបង្វឹកទាំងកីឡាប្រដាល់និងចំណេះដឹងទូរទៅដល់ក្រុមកីឡាករទាំងអស់គ្នា។”
ស្របពេលដែលក្រុម1បានរកឃើញម្ចាស់ជើងឯកនឹងកំពុងរង់ចាំធ្វើការប្រកួតនៅវគ្គដណ្តើមលុយធំនោះ ក្រុម2ដែលមានកីឡាករថៃ4នាក់និងអ្នកប្រដាល់ខ្មែរ4នាក់ដែរនោះក៏នឹងត្រូវចាប់ផ្តើមប្រកួតវគ្គជម្រុះនៅចុងសប្តាហ៍នេះផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ម៉ឺន មាឃា កូនប្រុសរបស់អតីតស្តេចប្រដាល់ អេ ភូថង គឺជាក្តីសង្ឃឹមរបស់កម្ពុជាដែលបានប្រកួតឈ្នះនៅក្នុងក្រុមទី1កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ក្រោយពីទទួលបានម៉ូតូថ្មីសន្លាងមួយគ្រឿងពី Cambodia Beer រួចមក មេឃ(ឈ្មោះហៅក្រៅ) បានដាក់គោលដៅធ្វើការហ្វឹកហាត់ជាបន្តដោយរូបគេបានបង្ហើបអោយដឹងថា គេចង់ជួបជាមួយកីឡាករថៃជាងកីឡាករខ្មែរដូចគ្នា។ ព្រោះថាការប៉ះគ្នាជាមួយកីឡាករថៃគេនឹងបញ្ចេញអោយអស់ក្បាច់និងសមត្ថភាពដើម្បីផ្តួល តែបើប៉ះកីឡាករខ្មែរដូចគ្នាគេហាក់ដូចជាស្ទាក់ស្ទើរព្រោះតែជាឈាមជ័រពូជតែមួយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យ៉ាងណាក៏ដោយចុះក៏យើងមិនអាចទាន់សន្មត់ថា ដាវវីសេត បរិផាត់បុរីរ៉ាំ អាចឆ្លងផុតមកប៉ះ ម៉ឺន មេឃា បានដែរព្រោះបេក្ខភាពដែលមានទាំងកីឡាករខ្មែ-ថៃឯទៀតក៏សុទ្ធតែជាកីឡាករខ្លាំងៗផងដែរ។