មិនមានកីឡាករគុនខ្មែរប្រកួតដណ្តើមខ្សែក្រវាត់នៅ អូស្ត្រាលី ទេ
ពិតជាគួរអោយស្តាយដែលកម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរនៅប្រទេសអូស្ត្រាលី RESURRECTION OF THE WARRIOR លើកទី២៣ នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ មិនកីឡាករខ្មែរសូម្បីម្នាក់ ចូលរួមប្រកួត ។
លោក ជា សារុន អ្នករៀបចំការប្រកួតនេះបានប្រាប់ MSR SPORT ថាមិនមានកីឡាករកូនខ្មែរចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ទេ សម្រាប់ការរៀបចំលើកទី២៣នេះ ដោយសារមិនសូវមានក្លិបគុនខ្មែរ និង កីឡាករខ្មែរហាត់ ដោយនៅតំបន់នេះមានតែក្លិបរបស់លោកមួយទេដោយកូនសិស្សរបស់លោកជនជាតិ អូស្ត្រាលីបានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរនេះ ។
លោក ជា សារុន រស់នៅប្រទេសអូស្រ្តាលី តាំងពីឆ្នាំ ១៩៨៨ និងបានបើកក្លិប ប្រដាល់គុនខ្មែរឈ្មោះថា ព្រះអារុណរះ នៅទីនោះបានបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរRESURRECTION OF THE WARRIOR លើកទី២៣នេះមានប្រភេទទម្ងន់ ៦៥ គីឡូក្រាម និង ៧០ គីឡូក្រាម ដោយប្រកួតលក្ខណៈគុនខ្មែរទាំងអស់ ។