ផ្លូវការហើយ! Conte ព្រមធ្វើអ្នកចាត់ការ Spurs ដល់ឆ្នាំ២០២៣
Tottenham Hotspur បានតែងតាំងអតីតអ្នកចាត់ការ Chelsea និង Inter Milan លោក Antonio Conte ជាអ្នកចាត់ការថ្មីរហូតដល់រដូវក្តៅឆ្នាំ 2023 ។
ក្លិប Premier League មួយនេះបានបណ្តេញលោក Nuno Espirito Santo កាលពីថ្ងៃច័ន្ទ បន្ទាប់ពីលេងបានត្រឹមតែ១៧ប្រកួតប៉ុណ្ណោះ ខណៈ Spurs ស្ថិតនៅលេខរៀងទី៨ ក្នុងតារាង។
លោក Conte បាននិយាយថា ពិតជារីករាយណាស់ក្នុងការវិលត្រឡប់ទៅកាន់ក្រុងឡុងដ៍ បន្ទាប់ពីឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលដំបូងនៅ Chelsea ( 2016-17) និង FA Cup មុនពេលត្រូវបានដកតំណែងនៅឆ្នាំ ២០១៨។
បន្ទាប់មកអតីតគ្រូបង្គោលជម្រើសជាតិអ៊ីតាលីបានដឹកនាំ Inter Milanយឈ្នះពានរង្វាន់ Serie A ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 11 ឆ្នាំ មុនពេលចាកចេញពីក្លិបនៅក្នុងខែឧសភា៕