ម៉ុន វ៉ាន់ដា ចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីចេញពី បឹងកេត
បន្ទាប់ពីចែកផ្លូវជាមួយក្លិបបាល់ទាត់ បឹងកេត ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា បានមកចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ជាផ្លូវការហើយ ។
វ៉ាន់ដា ធ្លាប់លេងនៅ បឹងកេត ពីឆ្នាំ ២០១៨ ដល់ ២០២១ និងធ្លាប់ជាយុវជនជម្រើសខេត្តកំពង់ធំ និងយុវជនក្រសួងការពារជាតិ ។
មុនមកដល់ក្លិបលោក Conor ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា ជួយក្លិប បឹងកេត ឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០១៩ ដែលជាពានលើកដំបូងរបស់ក្លិប ហើយរដូវកាល ២០២០ កន្លងទៅនេះ រូបគេក៏បានរួមចំណែក ជួយក្លិបឈ្នះពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជាផងដែរ ៕