គ្រាប់បាល់ទី៦៥០របស់ Messi យកបានទីតាំងទី២របស់ Real Madrid
Lionel Messi បានទាត់បាល់ហ្វ្រីឃីកមួយគ្រាប់យ៉ាងល្អបញ្ចូលសំណាញ់ទី Athletic Bilbao និងជាគ្រាប់ទី៦៥០របស់គេនៅ FC Barcelona។
Bilbao បានដាក់កីឡាករ៥នាក់ឈរធ្វើរបាំង និងមានម្នាក់ដេកខាងក្រោយទៀត តែនៅមិនអាចរារាំងការទាត់របស់កំពូលខ្សែប្រយុទ្ធអាហ្សង់ទីនខាងលើក្នុងការប្រកួត La Liga នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ដែល Barca ឈ្នះ២ទល់នឹង១។
Bilbao បានតាមស្មើវិញក្នុងនាទី៤៩ ពេល Jordi Alba ភ្លាត់ស្នៀតឲ្យបាល់ចូលទីខ្លួនឯង។ យ៉ាងណា Antoine Griezmann ជាអ្នករកបានគ្រាប់ជ័យជម្នះសម្រាប់ក្រុមរហស្សនាមអ្នកមានបុណ្យ។
ជ័យជម្នះនេះដែរបានរុញ Barcelona ឡើងទៅកាន់ចំណាត់ថ្នាក់លេខ២ មាន៤០ពិន្ទុស្មើ Real Madrid តែក្រុមអធិរាជសជ្រុះទៅលេខ៣ ដោយការសំណល់គ្រាប់បាល់តិចជាង។
ដោយឡែក Atletico Madrid ឈរនៅកំពូលតារាងមាន៥០ពិន្ទុពីការប្រកួត១៩លើក លើស Barcelona ១០ពិន្ទុ និងតិចជាងមួយប្រកួត៕