កាតារជាម្ចាស់ផ្ទះទទួលបានលទ្ធផលមិនល្អជាងគេក្នុងការប្រកួតបើកឆាក World Cup
ក្រុមបាល់ទាត់ជម្រើសជាតិកាតារ បានប្រកួតចាញ់អេក្វាឌ័រដោយលទ្ធផល២ទល់នឹង០ បើកឆាក FIFA World Cup 2022 និងប្រចាំពូល A។
ក្រុមម្ចាស់ផ្ទះទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ តែលទ្ធផលមិនល្អទេ ដោយរបូត២គ្រាប់ក្នុងវគ្គទី១។ មិនតែប៉ុណ្ណោះ ពេញមួយប្រកួត៩០នាទីក៏មិនបានចំគោលដៅដែរ។
ចាប់តាំងពី FIFA បានប្ដូរកម្មវិធី ដោយឲ្យក្រុមម្ចាស់ផ្ទះប្រកួតបើកឆាកតាំងពីឆ្នាំ២០០៦មក មិនទាន់មានម្ចាស់ផ្ទះណាចាញ់ថ្ងៃដំបូងនៅឡើយទេ ដោយទើបកាតារមួយនេះទេ។ មិនតែប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ World Cup ៩២ឆ្នាំ មិនទាន់មានក្រុមម្ចាស់ផ្ទះចាញ់ថ្ងៃបើកឆាកដូចគ្នា។
គេសង្កេតឃើញថា កាតារចាញ់អេក្វាឌ័រត្រង់តាក់តិច, ចិត្តសាស្ត្រ និងកម្លាំងកាយសម្បទា៕