វិសាខាបន្តឈ្នះបឹងកេត ខណៈភ្នំពេញក្រោនស៊ីស្វាយរៀងយកលេខ២
វិសាខាបានបន្តឈ្នះបឹងកេត ក្នុងការប្រកួត Cambodian Premier League នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា នេះ ដោយលទ្ធផល៥ទល់នឹង៣។
ចំណែក ភ្នំពេញក្រោនក៏បានបន្តឈ្នះលើព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល១ទល់នឹង០ ដែលរកបានគ្រាប់បាល់ដោយ Fareed Sadaat។
ដូច្នេះវិសាខាបានបន្តគ្រប់គ្រងកំពូលតារាង មាន៤៩ពិន្ទុ ខណៈភ្នំពេញក្រោនឡើងលេខ២ មាន៤៦ពិន្ទុស្មើព្រះខ័នរាជស្វាយរៀង តែក្រោនមាន head-to-head ប្រសើរជាងស្វាយរៀង។
ដោយឡែក បឹងកេតបានអស់ឱកាសប្រជែងជើងឯកនៅរដូវកាល២០២២នេះហើយ ទោះនៅសល់ការប្រកួត២លើកទៀតក្ដី៕