
ក្មួយស្ដេចប្រ៊ុយណេដែលធ្លាប់មកប្រកួតនៅកម្ពុជា ចាកចេញពី Leicester City
Leicester City បានប្រកាសពីការចាកចេញរបស់កីឡាករ៨រូបទាំងមកពីក្រុមធំ និងថ្នាលយុវជន រួមមានក្មួយព្រះមហាក្សត្រស៊ុលតង់នៃប្រទេសប្រ៊ុយណេ គឺ Faiq Bolkiah ក្រោយកិច្ចសន្យារបស់ពួកគេអស់សុពលភាពនៅសប្ដាហ៍នេះ។
មានកំណើតនៅសហរដ្ឋអាមេរិក ឆ្នាំ១៩៩៨ Faiq ផ្ដើមហ្វឹកហាត់បាល់ទាត់នៅឆ្នាំ២០០៩ ពេលចូលរួមជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាល AFC Newbury ប្រទេសអង់គ្លេស។
គេបានឆ្លងកាត់ថ្នាលយុវជន Southampton, Arsenal និង Chelsea មុនចូលរួមជាមួយ Leicester City នៅឆ្នាំ២០១៦។ រយៈពេល៤ឆ្នាំមកនេះ សមាជិករាជវង្សខាងលើពុំទាន់បានបង្ហាញខ្លួននៅក្រុមធំទេ។
សារព័ត៌មាន Marca ធ្លាប់ប្រកាសថា Faiq ជាកីឡាករបាល់ទាត់មានទ្រព្យសម្បត្តិច្រើនជាងគេលើលោកដល់ទៅ២០ពាន់លានដុល្លារអាមេរិកលើស Lionel Messi និង Cristiano Ronaldo ខ្ទង់៥០ដង។
គេធ្លាប់មកប្រកួតនៅកម្ពុជាជាមួយប្រ៊ុយណេវគ្គជម្រុះ AFF Championship 2016 ទៀតផង៕
ប្រភព ៖ zingnews.vn