
ឥណ្ឌូនេស៊ីប្រកាសកាលបរិច្ឆេទដំណើរការក្របខណ្ឌបាល់ទាត់ថ្នាក់ជាតិរបស់ខ្លួនឡើងវិញ
ក្រោយការពិភាក្សាយ៉ាងមាំទាំមួយរយៈមក ថ្នាក់ដឹកនាំក្របខណ្ឌបាល់ទាត់ឥណ្ឌូនេស៊ីបានប្រកាសកាលបរិច្ឆេទប្រកួតសាជាថ្មីនៃក្របខណ្ឌកំពូលរបស់ខ្លួន ព្រមទាំងក្របខណ្ឌទីពីរ និងទីបី សាជាថ្មី នៅរដូវកាល២០២០នេះ ក្រោយផ្អាកបណ្ដោះអាសន្នដោយសារការរីករាលដាលជំងឺកូវីដ១៩។

Pemain perwakilan pesepak bola dari klub liga 1 shopee saat foto bersama dalam acara press conference dan launching Shopee Liga 1 2020, Senin (24/2/2020). Kompetisi sepak bola Liga 1 musim 2020 akan diikuti 18 klub di Indonesia yang berlangsung dari 29 Februari hingga 1 November 2020, dan akan dibuka dengan laga Persebaya Surabaya vs Persik Kediri di Stadion Gelora Bung Tomo, Sabtu (29/2/2020).
ការប្រកួតនឹងចាប់ផ្ដើមឡើងវិញទាំង៣ក្របខណ្ឌព្រមគ្នានៅអំឡុងខែតុលា បន្ទាប់ពីសម្រាកតាំងពីខែមីនា។ សេចក្ដីសម្រេចនេះក៏ធ្វើឡើងបន្ទាប់ពីសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ីចេញអនុក្រឹត្យផ្លូវការកាលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា និងមានន័យថា ក្លាយជាក្របខណ្ឌដែលបើកឡើងវិញក្រោយគេបង្អស់លើលោកនៅអំឡុងការឆ្លងជំងឺកាចសាហាវនេះ។
គួរដឹងដែរថា មុនផ្អាកសកម្មភាពដោយសារជំងឺកូវីដ១៩ ក្របខណ្ឌកំពូលឥណ្ឌូនេស៊ី ឬ Liga 1 ដំណើរការទើបបាន៣សប្ដាហ៍ប៉ុណ្ណោះ ដោយក្លិប Persib Bandung បាននាំមុខកំពូលតារាងពីជ័យជម្នះទាំង៣លើក។
ចំណែក Liga 2 បើកឆាកបានត្រឹមមួយសប្ដាហ៍ក៏ត្រូវផ្អាកវិញ ខណៈក្លិបមួយចំនួនដូចជា Persis Solo, Persewar Waropen, PSCS Cilacap និងបេក្ខជនទើបឡើងថ្មី Putra Sinar Giri Gresik មិនទាន់ទាំងបានបញ្ចេញថ្វីជើងផង។
សម្រាប់ Liga 3 ឯណោះវិញមិនទាន់ចាប់ផ្ដើមបើកវាំងននរដូវកាល២០២០នៅឡើយទេ ក៏ត្រូវពន្យារទៅតាមការព្រួយបារម្ភពីជំងឺខាងលើ។
ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី លោក Mochamad Irawan សង្កត់ធ្ងន់ថា ការសម្រេចចិត្តបើកដំណើរការប្រកួតឡើងវិញធ្វើឡើងបន្ទាប់ពីមានការពិចារណាយ៉ាងល្អិតល្អន់។
ថ្នាក់ដឹកនាំរូបនេះមានប្រសាសន៍បន្ថែម “៖យើងចង់ឲ្យក្លិបទាំងអស់សម្របទៅនឹងស្ថានភាពថ្មីនេះ និងប្រកាន់ខ្ជាប់នូវគោលការណ៍គាំពារសុខភាពឲ្យបានម៉ឺងម៉ាត់ទាំងអស់គ្នា៕”
ប្រភព ៖ football-tribe.com