Real ស៊ី Frankfurt ២-០ លើកពាន UEFA Super Cup
គ្រាប់បាល់ពី David Alaba និង Karim Benzema សមល្មមគ្រប់គ្រាន់ឲ្យ Real Madrid លើកពានរង្វាន់ UEFA Super Cup 2022 ដោយឈ្នះ Eintracht Frankfurt ដោយលទ្ធផល២ទល់នឹង០ ក្នុងការប្រកួតនៅប្រទេសហ្វាំងឡង់ ថ្ងៃពុធ ទី១០ ខែសីហា។
មុនឈានដល់ការប្រកួតនេះ Real Madrid បានឈ្នះ Liverpool ក្លាយជាម្ចាស់ជើងឯក UEFA Champions League ខណៈ Frankfurt ជាម្ចាស់ជើងឯក UEFA Europa League។
ដោយឡែក គ្រាប់បាល់របស់ Benzema ជាគ្រាប់ទី៣២៤របស់គេនៅ Real Madrid ក្លាយជាកីឡាករឈរនៅលេខ២ក្នុងបញ្ជីអ្នករកបានច្រើនជាងគេសម្រាប់ក្រុមអធិរាជស។ Cristiano Ronaldo មានគ្រាប់បាល់ច្រើនជាងគេនៅ Real គឺ៤៥០គ្រាប់។ គេរំពឹងថា Benzema នឹងអាចក្លាយជាម្ចាស់ពាន Ballon D’Or រដូវកាលនេះ៕