ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលចែកផ្លូវពីគ្រូស្ដីទីហើយ
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានចែកផ្លូវពីគ្រូបង្គោលស្ដីទី Fernando Diniz ហើយ ក្រោយកាន់ការងារបាន៦ខែ។
សារព័ត៌មាន Globo រាយការណ៍ថា ការសម្រេចចិត្តចែកផ្លូវនេះធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ក្រុមជម្រើសជាតិប្រេស៊ីលធ្វើមិនបានល្អជាប់ៗគ្នា។
ជាក់ស្ដែង ក្រុមជើងឯកពិភពលោក៥សម័យ ឈ្នះ២ ស្មើ១ និងចាញ់។ ៣ប្រកួតចុងក្រោយ ក្នុងវគ្គជម្រុះ FIFA World Cup 2026 ពួកគេចាញ់ទាំង៣ ជាពិសេសសចាញ់អាហ្សង់ទីនលើដីខ្លួនឯង៕