អតីតគ្រូប្រេស៊ីលធ្លាប់លើកពាន World Cup ទទួលមរណភាព
វីរបុរសបាល់ទាត់ប្រេស៊ីល Mario Zagallo ដែលបានឈ្នះ World Cup បួនដងក្នុងនាមជាកីឡាករ និងគ្រូបង្វឹក បានទទួលមរណភាពក្នុងអាយុ 92 ឆ្នាំ។
Zagallo គឺជាខ្សែបម្រើស្លាបក្នុងក្រុមប្រេស៊ីល ដែលបានឈ្នះការប្រកួត World Cup ក្នុងឆ្នាំ១៩៥៨ និង១៩៦២។
លោកក៏បានធ្វើជាគ្រូបង្គោលប្រេស៊ីល ដឹកនាំ Pele, Jairzinho និង Carlos Alberto លើកពាន World Cup ១៩៧០។
ជ័យជម្នះចុងក្រោយរបស់ Zagallo បានកើតឡើងក្នុងនាមជាជំនួយការគ្រូបង្វឹកលោក Carlos Alberto Parreira ក្នុងឆ្នាំ ១៩៩៤។