Jordan Henderson ចង់ចេញពីលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត វិលទៅអង់គ្លេសវិញ
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា Jordan Henderson បានជូនដំណឹងដល់មិ0ត្តរួមក្រុមរបស់គាត់នៅ Al Ettifaq អំពីលទ្ធភាពនៃការចែកផ្លូវជាមួយក្លឹបអារ៉ាប៊ីសាអូឌីតនៅក្នុងទីផ្សារខែមករា។ ទោះជាអាចខាតបង់រាប់លានផោនក៏ដោយ អតីតប្រធានក្រុម Liverpool រូបនេះនៅតែទទួលយក។
នៅរដូវក្តៅឆ្នាំ ២០២៣ Henderson បានចាកចេញពី Liverpool ទៅចូលរួមជាមួយក្លឹប Al Ettifaq ក្នុងតម្លៃ១២លានផោន។ នៅក្រុមថ្មីគាត់ទទួលបានប្រាក់ខែ៧សែនផោនក្នុងមួយសប្តាហ៍ដោយមានកិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ កីឡាករកើតឆ្នាំ១៩៩០ នឹងមិនត្រូវបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនទេ ប្រសិនបើបញ្ចប់កិច្ចសន្យារយៈពេល២ឆ្នាំដំបូងគេជាមួយ Al Ettifaq ។
ក្នុងករណីដែល Henderson ចាកចេញមុនពេលកំណត់រយៈពេលពីរឆ្នាំដែលបានរៀបរាប់ខាងលើ គេនឹងត្រូវបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ២០% លើប្រាក់ខែរបស់គេក្នុងមួយសប្តាហ៍ ក៏ដូចជាកម្រៃជើងសារដែលទទួលបានពី Al Ettifaq ។
រហូតមកដល់ពេលនេះ Henderson នឹងត្រូវបង់ពន្ធប្រហែល៧លានផោនទៅប្រទេសអារ៉ាប៊ីសាអូឌីត៕