Ekanit Panya សុំដកខ្លួនពីជម្រើសជាតិថៃ ព្រោះចង់ផ្ដោតនៅក្លិបជប៉ុន
សារព័ត៌មានថៃបានរាយការណ៍ថា ខ្សែបម្រើ Ekanit Panya បានស្នើដកខ្លួនចេញពីក្រុមជម្រើសជាតិថៃនៅ Asian Cup 2023 ដើម្បីត្រៀមឱ្យបានល្អសម្រាប់ Urawa Red Diamond។
កីឡាករកើតឆ្នាំ១៩៩០ជឿជាក់ថាការឆ្លងកាត់ដំណាក់កាលត្រៀមមុនរដូវកាលនៅ Urawa Red Diamonds នឹងជួយគេអាចយល់ពីគ្រូថ្មីបានច្រើន។
កន្លងមក គ្រូបង្កោលថ្មី Hogmo ក៏បានបង្ហាញចេតនាចង់ឱ្យ Ekanitនៅ Urawa Red Diamonds មុនពេលរដូវកាលបាល់ទាត់ជប៉ុនឆ្នាំ 2024 ចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ៕