
អ្នកចាំទីរបស់ក្រុមអធិរាជស Real Madrid បានធ្វើតេស្តិ៍រកឃើញជំងឺកូវិដ១៩
បើយោងតាមរបាយការណ៍បានឲ្យដឹងថា Thibaut Courtois ដែលជាអ្នកចាំទីរបស់ក្រុមអធិរាជស Real Madrid បានធ្វើតេស្តិ៍រកឃើញជំងឺកូវិដ១៩។ តាមការបញ្ជាក់លើនេះ បានបន្ថែមថា ការរកឃើញវិជ្ជកូវិដ១៩របស់ Courtois គឺធ្វើឡើងចំនួន២ដង។ ហេតុដូចនេះ អ្នកចាំទីរហ័សនាម បងសារ៉ុង និងត្រូវអវត្តមានការប្រកួត UEFA Nations League ចំនួន២ប្រកួតអោយជម្រើសជាតិ ប៊ែលហ្សិកប្រកួតជាមួយ ដាណឺម៉ាក និង អ៊ីស្លង់។
ជាមួយគ្នានេះ Courtois ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើចត្តាលីស័កចំនួន១៤ថ្ងៃផងដែរ។ ដោយឡែកសម្រាប់ការប្រកួតឲ្យក្លិប Real Madrid អ្នកចាំទីដៃទី២ Andriy Lunin ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានជម្រើស១១នាក់ដំបូងឲ្យក្រុម Real Madrid នារដូវកាលថ្មីនេះ៕