
លោក Marcel van de Krann និយាយថា Donny van de Beek មានចំនុចល្អៗដូចជា Frank Lampard
(BC-99)
អ្នកជំនាញវិភាគបាល់ទាត់ជនជាតិហូឡង់លោក Marcel van der Kraan បានលើកឡើងថា Donny van de Beek ដែលនឹងក្លាយជាសមាជិករបស់ក្រុមបិសាចក្រហមមានលក្ខណៈលេងល្អជាច្រើនចំនុចដូចលោក Frank Lampard ដែលជាអ្នកដឹកនាំក្រុមតោខៀវ Chelsea ។
ប្រហែលជាមានចេតនាចង់រម្លឹកដល់លោក Ole Gunnar Solskjaer ក្រែងដាក់អោយ Van de Beek លេងខុសកន្លែងព្រោះតែក្នុងក្រុម Manchester United មានកីឡាករខ្សែបម្រើច្រើនពេកទើបលោក Marcel van der Kraan អ្នកជំនាញវិភាគបាល់ទាត់បាននិយាយថា “គេមិនគួរដាក់ Van de Beek លេងជាខ្សែបំរើការពារទេ។ ពិព្រោះគេគឺជាកីឡាករវ័យក្មេងដែលចង់ប្រើកម្លាំងនិងថាមពលរបស់គេនៅក្នុងប្រអប់គ្រោះថ្នាក់របស់គូប្រជែង” ។
លោកក៏បាននិយាយបន្តទាក់ទងទៅនឹងទីកន្លែងដែលកីឡាករ ហូឡង់ នេះគួរតែលេងដែរថា “លោក Solskjaer ប្រាកដជាគិតដូចលោកក្នុងការរកដៃគូដ៏សាកសមអោយ Van De Beek ក្នុងតំបន់បម្រើ។ នៅក្នុងក្រុមជម្រើសជាតិហូឡង់ Van De Beek លេងជាដៃគូជាមួយ Frankie De Jong និង Wijnaldum ដែលធ្វើអោយក្រុមជម្រើសជាតិមួយនេះមានចង្វាក់បម្រើប្រយុទ្ធដ៏រស់រវើកនឹងបង្ករគ្រោះថ្នាក់ដល់ក្រុមប្រជែង។ បើនិយាយចំពោះក្រុម អង់គ្លេស និង Chelsea គឺ Van De Beek មានចំនុចល្អជាច្រើនដូចទៅនឹង Frank Lampard ” ។
គួរអោយដឹងដែរថាខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះនឹងចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្រុមបិសាចក្រហមបន្ទាប់ពីពួកគេបានព្រមព្រៀងលើទឹកប្រាក់ ៤០ លានផោនជាមួយក្លិប Ajax ។