
Xhaka ថា Arsenal លេងអ៊ីចឹងៗ មិនសមបានកៅអី UCL ទេ
Arsenal មិនសមទទួលបានកៅអីទៅ UEFA Champions League ទេ បើមើលទៅតាមគុណផលរបស់ខ្លួនពេលចាញ់ Newcastle United ២ទល់នឹង០។ នេះបើតាមការលើកឡើងពី Granit Xhaka។
ខ្សែបម្រើជម្រើសជាតិស្វីសដដែលគិតថា ក្រុមកាំភ្លើងធំមិនអាចដោះស្រាយសម្ពាធក្នុងការប្រជែងយកកៅអី Top 4។ តាមពិតទៅ បើឈ្នះ Newcastle នោះ Arsenal នឹងឡើងឈរលើ Tottenham នៅលេខ៤ ហើយសល់មួយប្រកួតក្នុងដៃទៀត តែផ្ទុយទៅវិញ ក្ដីសង្ឃឹមបានរលត់រលាយ។
នេះជាការចាញ់លើកទី៦ ក្នុងចំណោម១១ប្រកួតចុងក្រោយនៅ Premier League និងកើតឡើងក្រោយការចាញ់ Tottenham ៣ទល់នឹង០។ លោក Mikel Arteta ទទួលស្គាល់ថា Newcastle ពិតជាលេងល្អជាងគ្រប់ចំណុច។
Arsenal មាន៦៦ពិន្ទុ ឈរលេខ៥ ពីក្រោមក្រុមលេខ៤ Tottenham ២ពិន្ទុ ខណៈការប្រកួតនៅសល់១លើកទៀត៕