Gakpo ស៊ីញ៉េកុងត្រានៅ Liverpool រួចរាល់ហើយ
Liverpool បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយក Cody Gakpo ពី PSV Eindhoven រួចរាល់ហើយក្នុងតម្លៃខ្លួនពីចន្លោះ៤០ទៅ៥០លានអឺរ៉ូ។ គេនឹងចូលរួមជាមួយហង្សក្រហមចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ។
បើតាមពី BBC សុពលភាពកិច្ចសន្យារបស់ខ្សែប្រយុទ្ធ Cody Gakpo បានចុះកុងត្រា៥ឆ្នាំកន្លះ។ គេនឹងស្ថិតក្នុងជម្រើសប្រយុទ្ធរបស់លោក Jurgen Klopp ខណៈ Luis Diaz និង Diogo Jota កំពុងមានបញ្ហារបួស។
កីឡាករវ័យ២៣ឆ្នាំកំពុងធ្វើបានល្អនៅរដូវកាលនេះ ដោយរកបាន៩គ្រាប់ និង assist ១២ដងពីការប្រកួត១៤លើកនៅលីគកំពូលហូឡង់៕