កីឡាករ Qarabag បដិសេធមិនទទួលគ្រាប់បាល់ ព្រោះទទួលស្គាល់បាល់ប៉ះដៃ
ខ្សែប្រយុទ្ធ Ibrahima Wadji របស់ក្លិប Qarabag បានសារភាពថា ពេលខ្លួនព្យាយាមប្រជែងបាល់ជាមួយអ្នកចាំទី Steve Mandanda ដៃរបស់ខ្លួនក៏បានជ្រុលទៅប៉ះបាល់ ហើយចូលសំណាញ់របស់ Marseille ក្នុងនាទី៣៤។
ក្នុងការប្រកួត Conference League នេះ មិនមានការប្រើប្រាស់ V.A.R ទេ ហើយអាជ្ញាកណ្ដាលក៏មិនឃើញទៀត។ អាជ្ញាកណ្ដាលបានផ្ដល់បាល់នោះឲ្យទៅ Qarabag។ បន្ទាប់មក Ibrahima Wadji បានដើរសំដៅទៅប្រាប់គ្រូរបស់ខ្លួន និងអាជ្ញាកណ្ដាល ហើយក៏សម្រេចថា កែប្រែលទ្ធផលវិញ។
ភាពស្មោះត្រង់របស់ Ibrahima Wadji ទទួលបានការសាទរពីអ្នកគាំទ្រ។
លទ្ធផលក្នុងការប្រកួតនោះ ក្រុម Qarabag បានប្រកួតចាញ់ Marseille ០ទល់នឹង៣៕