ក្លិប និងក្រុមកីឡាករនៅអឺរ៉ុបបង្ហាញការលើកទឹកចិត្តដល់អ៊ុយក្រែន
ខណៈអ៊ុយក្រែនបានរងការវាយប្រហារពីប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ការប្រកួតបាល់ទាត់នៅតែបន្ត ហើយកីឡាករ និងអ្នកគាំទ្របានបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសអឺរ៉ុបខាងកើតមួយនេះ។
កីឡាករអន្តរជាតិអ៊ុយក្រែន Ruslan Malinovskyi ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងជ័យជម្នះ ៣-០ របស់ Atalanta នៅ Olympiakos ហើយបង្ហាញអាវយឺតដែលមានសារថា “No War in Ukraine”។
Zenit St Petersburg គឺជាក្លិបរុស្ស៊ីតែមួយគត់ដែលលេងនៅថ្ងៃព្រហស្បតិ៍ទល់នឹង Real Betis ក្នុងក្រុង Seville ហើយអ្នកគាំទ្រម្ចាស់ផ្ទះបានលើកទង់ជាតិអ៊ុយក្រែននៅខាងក្នុងកីឡដ្ឋាន។
ខ្សែការពារ Manchester City និងជម្រើសជាតិអ៊ុយក្រែន Oleksandr Zinchenko បានបង្ហាញពីការគាំទ្រដល់ប្រទេសខ្លួនផងដែរ។
ក្នុងការប្រកួតយប់មិញ Rangers បានឆ្លងផុតវគ្គ play-offs ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបានទម្លាក់ Borussia Dortmund ដោយលទ្ធផលសរុបទាំង២ជើង ៦ទល់នឹង៤។ កាលជើងទី១ Rangers ឈ្នះក្រុមអាល្លឺម៉ង់ ២ទល់នឹង៤។ ចំណែក FC Barcelona ក៏បានទម្លាក់ Napoli ផងដែរ៕