មានដំណឹងថា Alli បែកពីសង្សារ ព្រោះគិតតែពីលេងហ្គេមអត់ខ្វល់ពីនាង
មានដំណឹងលេចឮមកថា ខ្សែបម្រើ Dele Alli បានចែកផ្លូវគ្នាជាមួយមិត្តស្រី នាង Ruby Mae ហើយ ក្រោយស្រលាញ់គ្នារាប់ឆ្នាំមក។
សារព័ត៌មាន the Sun បានស្រង់សម្ដីមិត្តភក្ដិនាង Mae ថា គូស្នេហ៍ទាំង២បានឈ្លោះប្រកែកគ្នា ដោយសារតែទង្វើរបស់ Alli។
មិត្តភក្ដិនាង Ruby Mae ថ្លែងប្រាប់ the Sun បែបនេះ “៖Ruby ខូចចិត្តណាស់ តែឥឡូវនេះនាងត្រូវមើលថែខ្លួនឯង។ នាងបានទ្រាំទ្រនូវអត្តចរិតបែបក្មេងរបស់ Dele។ គេចំណាយពេលច្រើនជាមួយមិត្តភក្ដិលេងហ្គេម មិនខ្វល់ពីនាងទេ។”
នាង Ruby Mae បានចាកចេញពីផ្ទះតាំងពីមុនថ្ងៃនៃក្ដីស្រលាញ់ម្ល៉េះ ហើយអ្នកទាំង២ក៏ឈប់មានមិត្តលើបណ្ដាញសង្គមថែមទៀត។
Alli និង Mae ធ្លាប់ជាគូស្នេហ៍ដ៏ផ្អែមល្ហែមក្នុងពិភពបាល់ទាត់អង់គ្លេស។ ជាក់ស្ដែង អ្នកទាំង២បានស្រូបទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការថើបគ្នា ក្រោយអង់គ្លេសចាញ់ អ៊ីស្លង់ ក្នុងព្រឹត្តិការណ៍ EURO 2016៕