ថាម៉េច! Ronaldinho អញ្ជើញក្រុមជើងឯកថៃហ្គឺ Street Football ទៅប្រទេសប្រេស៊ីល
អតីតតារាបាល់ទាត់ដ៏ល្បីមួយរូបរបស់ប្រទេសប្រេស៊ីល គឺកីឡាករ Ronaldinho មិនបានមកប្រទេសកម្ពុជាសម្រាប់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធី ថៃហ្គឺ Street Football នោះទេ ដោយសាររដ្ឋាភិបាលប្រទេសប្រេស៊ីលដកហូតលិខិតឆ្លងដែនទៅរក្សាទុក ពីបទមិនព្រមសងលុយតាមការពិន័យរបស់រដ្ឋាភិបាលប្រេស៊ីល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា ក្រុមហ៊ុនស្រាបៀរថៃហ្គឺបានធ្វើសន្និសីទសារព័ត៍មានកំពុងពេលត្រៀមយុទ្ធនាការប្រកួតកម្មវិធី Tiger Street Football Festival 2019 ដោយប្រកាសថានៅថ្ងៃផ្តាច់ព្រ័ត្រ ក្រុមហ៊ុននឹងអញ្ជើញអតីតតារាបាល់ទាត់ដ៏ល្បីរបស់ប្រទេសប្រេស៊ីល គឺ Ronaldinho មកប្រទេសកម្ពុជា តែអ្វីៗបានខុសពីការរំពឹងទុក ព្រោះតែរដ្ឋាភិបាលប្រទេសប្រេស៊ីលដកហូតលិខិតឆ្លងដែនមិនឲ្យអតីតកីឡាកររូបនេះចេញក្រៅប្រទេស។ ជាមួយគ្នានេះបើយោងតាមការប្រកាសព័ត៍មានរបស់ក្រុមហ៊ុនថៃហ្គឺបៀរ បានចេញផ្សាយសារលិខិតរបស់អតីតតារាបាល់ទាត់រូបនេះដោយផ្ញើមកកាន់ប្រទេសកម្ពុជាដោយមានខ្លឹមសារដូចតទៅ៖
ខ្ញុំសូមសម្តែងនូវការសុំទោសអស់ពីដួងចិត្តចំពោះប្រិយ៍មិត្តបាល់ទាត់ ហើយខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ដោយពុំអាចមានវត្តមានក្នុងកម្មវិធី Tiger Street Football Festival 2019 នៅកម្ពុជា។
ខ្ញុំសូមផ្តល់ជូនដោយអញ្ជើញក្រុមជើងឯកមកជួបខ្ញុំផ្ទាល់នៅប្រទេសប្រេស៊ីល ខ្ញុំរីករាយ និងទទួលរង់ចាំស្វាគមន៍ក្រុមកីឡាករកម្ពុជាមកកាន់ទីនេះ។
កុំភ្លេចចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកោះពេជ្រ និងលើកទឹកចិត្តមិត្តរបស់អ្នក ថាតើក្រុមណានឹងក្លាយជាម្ចាស់ជើងឯក ហើយមានឪកាសមកជួបខ្ញុំផ្ទាល់នៅប្រទេសប្រេស៊ីល។
នៅពេលឆាប់ៗខាងមុខនេះក្រុមហ៊ុនស្រាបៀរថៃហ្គឺ និងខ្ញុំ នឹងបញ្ជាក់កាលបរិច្ឆេទថ្មីសម្រាប់មកទស្សនាកម្ពុជា។ អរគុណ
នេះគឺជាខ្លឹមសារទាំងស្រុងរបស់កីឡាករ Ronaldinho ផ្ញើមកកាន់ក្រុមហ៊ុនស្រាបៀរថៃហ្គឺ៕