Man UTD នឹងគ្មានកីឡាករ៥រូបនេះពេលប៉ះ AC Milan
កីឡាករ៥រូបរបស់ Manchester United នឹងមិនបានចូលរួមក្នុងការប្រកួតតទល់ AC Milan ជើងទីមួយ វគ្គ១៦ក្រុម ពានរង្វាន់ UEFA Europa League នៅថ្ងៃទី១១ ខែមីនា នេះទេដោយសារបញ្ហារបួស។
កីឡាករទាំង៥រូបនោះមាន Paul Pogba, Marcus Rashford, David de Gea, Juan Mata និង Donny van de Beek ក្នុងជំនួបជើងទីមួយនៅ Old Trafford។
Pogba មានបញ្ហាសាច់ដុំភ្លៅក្រោយលេងបាន៣៩នាទីក្នុងជំនួបគ្នា៣ទល់នឹង៣ជាមួយ Everton។ គេត្រូវការសម្រាក៣ទៅ៤សប្ដាហ៍ ដែលនេះធ្វើឲ្យមានបញ្ហាក្នុងជម្រើសខ្សែបម្រើ។
Donny van de Beek ក៏មានរបួសពេលស្មើ West Brom ១-១ នៅ Premier League។ ខ្សែបម្រើហុល្លង់ដ៍ទទួលបានឱកាសច្រើនក្នុងការប្រកួតអឺរ៉ុប ដោយលេងបាន៦ប្រកួតចាប់តាំងពីបើករដូវកាលថ្មី។
ចំណែក Marcus Rashford មានបញ្ហារបួសកជើងសល់ពីជំនួប Manchester City។ លោក Ole Gunnar Solskjaer បញ្ជាក់ថា Edison Cavani អាចនឹងចូលក្នុងជម្រើសដំបូង។
ជាមួយគ្នានេះ Juan Mata មានរបួស ខណៈ David de Gea ជាប់មើលភរិយាទើបឆ្លងទន្លេ។
តាមពិតទៅ AC Milan ក៏អត់មានកីឡាករមួយចំនួនដែរ ដូចជា Zlatan Ibrahimovic, Ante Rebic, Mario Mandzukic, Ismael Bennacer, Hakan Calhanoglu និង Theo Hernandez៕