ភ្នំពេញក្រោន បង្ហាញខ្សែប្រយុទ្ធថ្មីសញ្ជាតិអ៊ុយក្រែន ដែលជាយុវជនក្លិប Shakhtar Donetsk
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហោះជាសាធារណៈនៅមុននេះបន្តិច អំពីការបង្ហាញនៅសមាជិកថ្មី Valeriy Hryshyn ដែលជាខ្សែប្រយុទ្ធ និងមានសញ្ជាតិអ៊ុយក្រែន ពាក់អាវលេខ៩ ដែលមកពីក្លិប Sheikh Russel KC ក្របខ័ណ្ឌលីគកំពូលប្រទេស បង់ក្លាដែស ។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានចាប់ផ្តើមហ្វឹកហាត់ជាមួយក្លិប FC Shakhtar Donetsk នៃថ្នាល់យុវជនចាប់តាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១១ ហើយបានចូលរួមជាមួយក្លិបអាជីពជាច្រើននៅប្រទេសកំណើត FC Shakhtar Donetsk II ប៉ុន្តែមិនបានបង្ហាញខ្លួននោះទេ ដោយត្រូវឱ្យក្លិបជាច្រើនខ្ចីជើង រួមមាន FC Illichivets Mariupol, FC Hoverla Uzhhorod, FC Metalist Kharkiv, FC Illichivets Mariupol, FC Avanhard Kramatorsk ខណៈដែលរដូវកាល២០១៩-២០២០ ត្រូវបានក្លិប Sheikh Russel KC ទិញមកចូលរួមនាប្រទេស បង់ក្លាដែស។
សូមបញ្ជាក់ផងដែរថា បុរស់កំពស់ ១.៨២ នេះ ធ្លាប់ជាប់ក្នុងឈុតយុវជនជម្រើសជាតិ អ៊ុយក្រែន U-16 រកបាន ៣គ្រាប់ U-17 រកបាន ១គ្រាប់ U-18 រកបាន ៣គ្រាប់ និង U-19 រកបាន ២គ្រាប់ ស្របពេលដែលឈុតធំមិនបានជាប់នោះឡើយ៕