
ថ្នាក់ដឹកនាំរបស់ Real Madrid បានផ្តល់ឳកាសពិសេសមួយដល់កូនប្រុសរបស់ Jose Antonio Reyes
ថ្នាក់ដឹកនាំរបស់ Real Madrid លោក Florentino Perez បានសន្យាថានិងផ្តល់ឳកាសអោយកូនប្រុសរបស់អតីតខ្សែប្រយុទ្ធ Jose Antonio Reyes ចូលរួមជាមួយក្លឹបថ្នាលយុវជនរបស់អធិរាជសនៅរដូវកាលក្រោយ។
Reyes បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៏ក្រឡាប់ឡានកាលពីថ្ងៃទី ០១ ខែមិថុនា កន្លងទៅក្នុងវ័យ៣៥ឆ្នាំ បានធ្វើអោយប្រិយមិត្តបាល់ទាត់ជុំវិញពិភពលោកមានការសោកស្តាយយ៉ាងខ្លាំងរួមទាំង Admin ដែលកំពុងសរសេរដែរ។
យោងតាមសារព័តមាន Marca បានអោយដឹងថា កូនប្រុសរបស់គេឈ្មោះ Jose Antonio Reyes Lopes មានវ័យ ១១ឆ្នាំ និងចាកចេញពី Leganes ទៅចូលរួមជាមួយ La Fabrica ដែលជារោងចក្រផលិតកីឡាករថ្នាលរបស់ក្នុងក្រុម Real Madrid នៅរដូវកាលក្រោយនេះ។
កុមារ Reyes Lopez គឺជាចំណែករួមមួយយ៉ាងសំខាន់ក្នុងការជួយក្រុម Leganes ឈ្នះជើ់ងឯកថ្នាក់ជាតិរបស់អេស្ប៉ាញកាលពីពេលថ្មីៗនេះ ហើយក៏ជា Top-Scorer ប្រចាំព្រឹត្តិការណ៏ផងដែរ៕