Newcastle United ត្រៀមអុកឡុកទីផ្សារដោះដូរកីឡាករសារជាថ្មី
លោក Eddie Howe គ្រូបង្វឹកក្រុមសារិការព្រៃ Newcastle United កំពុងតែត្រៀមទឹកប្រាប់ក្នុងការនាំយកកីឡាករថ្មីមកចូលរួម ខណៈដែលពេលកន្លងទៅលោកបានជួយក្លឹបមួយនេះមកកាន់ទីសុវត្ថិភាពនៅ Premier League ជាមួយនឹងការឈ្នះ 10 ដងក្នុងចំនោម 15 ប្រកួត។
Newcastle ត្រូវបានគេរំពឹងថានឹងអុកឡុកក្នុងទីផ្សារដោះដូរនេះដោយពួកគេនិងយកខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានរហ័ស ខ្សែបម្រើកណ្តាល និងខ្សែការពារឆ្វេងដូចគ្នា។
យ៉ាងណាកាលពីខែមករាក្លឹបបានចាយទឹកប្រាក់អស់ ៩៤លានផោន ក្នុងការនាំយកកីឡាករប្រមាណ៥រូប ខណៈលោក លោក Eddie Howe ថានេះមិនមែនជាការបដិវត្ត៍ទេ ក្លឹបក៏មានកីឡាករត្រូវលក់ចេញដូចគ្នាដែលរួមមាន Ciaran Clark, Isaac Hayden ,Jeff Hendrick និង Freddie Woodman ។ លោក Howe បានបន្ថែមថា វាជាធម្មជាតិដែលមានកា ផ្លាស់ប្តូរខ្លះ យើងត្រូវតែអភិវឌ្ឍបន្តិច យើងត្រូវតែធ្វើឲ្យប្រសើរឡើង»៕
អត្ថបទ៖ The Nightmare