
រុស្ស៊ីរងបម្រាមមិនឲ្យប្រកួតជម្រុះ Euro
UEFA បានបញ្ជាក់ថា រុស្សីត្រូវបានហាមមិនឱ្យចូលលេងក្នុងវគ្គជម្រុះ Euro 2024 បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន។
ក្រុមជម្រើសជាតិ និងក្លិបរបស់ប្រទេសនេះត្រូវបានហាមឃាត់ពីការប្រកួតកម្រិត UEFA និង FIFA ចាប់តាំងពីជម្លោះបានចាប់ផ្តើមក្នុងខែកុម្ភៈ។
ការចាប់គូវគ្គជម្រុះសម្រាប់ Euro 2024 ដែលនឹងធ្វើជាម្ចាស់ផ្ទះដោយអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅនៅក្រុង Frankfurt នៅថ្ងៃទី០៩ ខែតុលា។
ប្រទេសរុស្ស៊ីបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមនេះទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប៉ុន្តែត្រូវបានច្រានចោលនៅក្នុងខែកក្កដា។
ការសម្រេចចិត្តដំបូងក្នុងការហាមឃាត់ក្រុមរុស្ស៊ីត្រូវបានធ្វើឡើងដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ហើយបន្ទាប់មកត្រូវបានតម្កល់ដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡានៅថ្ងៃទី១៥ ខែកក្កដា៕