ឆ្នាំក្រោយលីគបាល់ទាត់ថៃនឹងអនុវត្តរឿងមួយដូចនៅ Premier League ចឹង!
សមាគមន៍ ប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN មានវ័យ៥១ឆ្នាំហើយ ។ ឆ្លងតាមប្រវត្តិសាស្ត្រយូរអង្វែងនេះតំបន់ដែលមានប្រជាជនជាង ៦០០ លាននាក់នេះកំពុងដើរតួយ៉ាងសំខាន់លើឆាកអន្តរជាតិ ។ មកទល់ពេលនេះសមាគមមួយនេះមានសមាជិកពេញសិទ្ធិចំនួន ១១ ប្រទេស និង ដៃគូសន្ទនាជាច្រើនប្រទេសទៀត ។
បើនិយាយអំពីវិស័យបាល់ទាត់វិញ ក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រទេសថៃគឺមានវិស័យបាល់ទាត់ល្បីល្បាញជាងគេ ហើយក្រុមបាល់ទាត់នៅក្នុងលីគនៃប្រទេសនេះវិញក៏លេចធ្លោរជាងគេដែរ ក្រោមការនាំយកកីឡាករបរទេសល្បីៗមូលចូលរួមលេងក្នុងលីគមួយនេះ ហើយភាគច្រើនក្រុមបាល់ទាត់ដែលគេស្គាល់ខ្លាំងជាងគេគឺមានដូចជា៖ ក្រុមបាល់ទាត់ Buriram United និង ក្រុម Muangthong United…
បើនិយាយអំពីបច្ចេកទេសទូរទៅក្នុងការយករូបភាពវិញ ប្រទេសនេះសឹងតែដើរតាមជិតទាន់ក្រុមបាល់ទាត់នៅលោកខាងលិចទៅហើយ។ បច្ចុប្បន្ននេះនៅលីគកំពូលប្រទេសថៃមាន១៦ក្រុមកំពុងប្រជែងគ្នាដើម្បីដណ្តើមយកជើងឯកលីគកំពូល ដោយក្រុមនីមួយៗមាន 30 ប្រកួតក្នុងមួយរដូវកាល។ ហើយថ្មីៗនេះផងដែរ ការប្រកួតក្នុងក្របខ័ណ្ឌកំពូលប្រទេសថៃនឹងដាក់ឲ្យប្រើប្រាល់ប្រព័ន្ធ VAR (Video Assistant Refferee) ដែលប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះនឹងដំណើរការនៅឆ្នាំក្រោយនេះ ២០១៩៕