
ជុំ! PSG កំណត់យកបេក្ខភាពជំនួស Mbappe គឺ Lukaku
យោងតាមសាព័ត៍មាន Football Insider បានចុះផ្សាយថា PSG កំពុងសម្លឹងមើលការនាំចូលសមាជិកថ្មីគឺ Romelu Lukaku ដើម្បីមកបំពេញចន្លោះប្រហោងដែលមាននៅក្នុងក្លឹបបច្ចុប្បន្ន។
ការត្រៀមនាំចូលខ្សែប្រយុទ្ធថ្មី ព្រោះតែ Kylian Mbappe នឹងផុតកុងត្រានៅដំណាច់រដូវកាលនេះ ហើយ Lionel Messi កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការត្រលប់ទៅ Barcelona វិញ។ មូលហេតុនេះមានការសង្ស័យថ្មីអំពីអនាគតរបស់ Lukaku បន្ទាប់ពីការវិលត្រឡប់ទៅកាន់ Chelsea វិញល្អតាមការរំពឹងទុក។
សូមបញ្ចាក់ថាកន្លងមក Lukaku ធ្លាប់បានផ្ដល់បទសម្ភាសន៍ផងដែរជាមួយ Sky Italia ថានឹងទៅ Inter Milan វិញប្រសិនបើក្លឹបមួយនេះផ្ដល់កិច្ចសន្យាថ្មីដល់រូបគេ។
-Monsoon