ខ្សែបម្រើស្លាបហង្សក្រហម Liverpool កីឡាករ Xherdan Shaqiri បានដកខ្លួនចេញពីក្រុមជម្រើសជាតិស្វីស
(BC-99)
ក្រុមបាល់ទាត់ស្វីសត្រូវប្រកួតលើកដំបូងនៃការប្រកួតជម្រុះពានរង្វាន់ជើងឯកអ៊ឺរ៉ុបឆ្នាំ 2020 នៅទឹកដីរបស់ម្ចាស់ផ្ទះ ហ្សកហ្ស៊ី នាថ្ងៃសៅរ៍នេះមុនពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះវិញម្តងក្នុងការប្រកួតជាមួយ ដាណឺម៉ាក នៅថ្ងៃទី 26 ខែមីនា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក៏ប៉ុន្តែវាជារឿងមិនសូវល្អប៉ុន្មានទេសម្រាប់ក្រុមជម្រើសជាតិកាកបាទក្រហមស្វ៊ីសក្នុងខណៈពេលដែលខ្សែប្រយុទ្ធ Shaqiri អាយុ 27 ឆ្នាំបានដកខ្លួនចេញពីការប្រកួតមួយរយៈ។
កីឡាករដែលបានស៊ុតបញ្ចូលទី 6 គ្រាប់អោយក្រុមហង្សក្រហម Liverpool ដែលកំពុងដឹកនាំក្របខ័ណ្ឌ Premier League នៅរដូវកាលនេះមិនបានចូលរួមប្រកួតឡើយចាប់តាំងពីថ្ងៃទី 30 មករា កន្លងមកដែលមូលហេតុនៃការខកខាននេះគឺដោយសារតែមានបញ្ហារបួសក្រលៀន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការប្រកួតបន្ទាប់ទៀតរបស់ក្រុម Liverpool គឺធ្វើនៅទឹកដីរបស់ខ្លួនដោយប៉ះជាមួយនឹង Tottenham នៅថ្ងៃទី 31 ខែមីនាហើយកីឡាករមានឌាំងរូបនេះក៏នឹងបន្តអវត្តមានទៀតដែរ។ គេនៅមិនទាន់ដឹងនៅឡើយទេថាកីឡាកររូបនេះនឹងត្រឡប់មកវិញពេលណា តែទាំងក្រុមបាល់ទាត់ជម្រើសជាតិ ស្វីស និងហង្សក្រហម បានបញ្ជាក់ពីក្តីរំពឹងថា Shaqiri និងត្រឡប់មកកាន់ទីលានវិញនៅពេលដែលរបួសគេបានជាសះស្បើយ។