ជម្រើសជាតិ U23 កម្ពុជាមានកូនកាត់៣នាក់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចេញបញ្ជីកីឡាករ២៨នាក់ចុងក្រោយហើយសម្រាប់យុទ្ធនាការ AFF U23 Championship 2022 សប្ដាហ៍ក្រោយ។
ឆ្លងកាត់ការហ្វឹកហាត់ និងធ្វើតេស្ដជុំវិញគ្នាមួយរយៈមក ក្រុមការងារជម្រើសជាតិដែលមានលោក Keisuke Honda ជាអ្នកចាត់ការទូទៅបានសម្រិតសម្រាំងកីឡាករបាន២៨នាក់។
អ្វីគួរចាប់អារម្មណ៍នោះ ក្នុងបញ្ជី២៨នាក់ មានកីឡាករ៣រូបជាកូនកាត់។
១. លឹម អារុណរ៉េមិន ៖ ជាកូនកាត់ខ្មែរន័រវេហ្សេឡង់ មកពីក្លិបបឹងកេត។ ឪពុករបស់គេជាខ្មែរ និងម្ដាយជាជនជាតិន័រវេហ្សេឡង់ ហើយគេកើតនៅប្រទេសខាងម្ដាយ។
២. ឡេង ណូរ៉ា ៖ កីឡាករមកពីក្លិបវិសាខារូបនេះមានឪពុកជាជនជាតិហ្គាណា និងម្ដាយជាជនជាតិខ្មែរ។
៣. រដ្ឋ វីរៈ ៖ ខ្សែប្រយុទ្ធដែលទើបតែផ្លាស់ពីអាយអេសអាយដង្កោសែនជ័យ។ គេមានម្ដាយជាខ្មែរ និងឪពុកជាជនជាតិបារាំង។ គេក៏ធ្លាប់ជាយុវជនក្លិប Auxerre ផងដែរ៕